គាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ

ពលរដ្ឋខេត្តកណ្តាលសាទរ ខណៈព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋាននៅខែសីហាខាងមុខ

0 4

បណ្តាពលរដ្ឋខេត្តកណ្តាល ជាពិសេសបណ្តាពលរដ្ឋរស់តាមដងទន្លេបាសាក់ បានបង្ហាញក្ដីសប្បាយរីករាយជាខ្លាំង និងគាំទ្រយ៉ាងពេញទំហឹង ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ បានប្រកាសថា នឹងបើកការដ្ឋានស្ថាបនាព្រែកជីកព្រែកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ពលរដ្ឋតាមដងទន្លេបាសាក់ នៅខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី៣១ ខែឧសភានេះថា ប្រជាពលរដ្ឋទាំងអស់គ្នា ពិតជាចង់ឃើញសមិទ្ធផលព្រែកជីកព្រែកហ្វូណនតេជោនេះឲ្យបានលឿនបំផុត ពីព្រោះព្រែកជីកនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពួកគាត់ និងអាចទទួលបានផ្លូវទឹកដ៏ល្អប្រសើរមួយសម្រាប់សម្រាប់ការធ្វើកសិកម្ម ការធ្វើចរាចរដឹកទំនិញ សេវាកម្មទេសចរណ៍នានាមានតម្លៃធូរថ្លៃ ជាពិសេស គឺអាចនាំទំនិញកសិផល និងទំនិញឧស្សាហកម្មទៅលក់លើទីផ្សារដោយភាពងាយស្រួល និងរហ័សជាងមុន។ សូមបញ្ជាក់ថា តាមគម្រោង ព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០ គីឡូម៉ែត គឺកម្ពុជាបានសិក្សាល្អិតល្អន់មិនបង្កប៉ះពាលបរិស្ថាន ឬលំហូរទឹកទន្លេមេគង្គ និងទឹកសមុទ្រនោះទេ ហើយការស្ថាបនានេះគ្រោងចំណាយថវិកាប្រមាណ១ពាន់៧រយលានដុល្លារនឹងចំណាយពេលការជីកប្រមាណ ៤ឆ្នាំ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ក្រោយការជីករួច ព្រែកជីកហ្វូណតេជោ អាចអនុញ្ញាតឲ្យនាវាដឹកទំនិញចំណុះ៣ពាន់តោនធ្វើចរាចរណ៍បាន និងអាចផ្តល់ផលផ្នែកសេដ្ឋកិច្ចឲ្យកម្ពុជាបានក្នុងចន្លោះ ២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត៕

Leave A Reply

Your email address will not be published.